បុរស​ម្នាក់ បាក់ក​ស្លាប់ ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​តាកែវ

តាកែវ ៖ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​នេះ កើតឡើង​នៅ​រសៀល ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៨ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ២ ស្ថិត​ក្នុងភូមិ​ក្រាំង​លាវ ឃុំ​រវៀង ស្រុក​បាទី ខេត្តតាកែវ ។

បុរស​ម្នាក់​បាន​បោក​ផ្ទប់​នឹង​កញ្ចក់​រថយន្ត រួច​ធ្លាក់​បោក​នឹង​ថ្នល់ បាក់ក​ស្លាប់ គួរ​ឲ្យ​អាណោចអាធ័ម បន្ទាប់ពី​បើក ម៉ូតូ​ឌ្រី​ម​សង់​ក្នុង​ល្បឿន ជែង ខ្វះ​ការប្រុងប្រយ័ត្ន ចូល​ផ្លូវ​ម្ខាង​ទៀត ជ្រុល​ទៅបុក​រថយន្ត​កាមរី​បា​ឡែ​ន ពេញទំហឹង​តែម្ដង បង្ក​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង។

ជនរងគ្រោះ(សព) ឈ្មោះ ធឿន កុសល ភេទ​ប្រុស អាយុ​ប្រហែល២៥ឆ្នាំ មុខ​របរកម្មករ​រោងចក្រ រស់នៅ​ម្ដុំ​ទន្លេបាទី មាន​ប្រពន្ធ នៅ​ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្តាល ។

នៅ​មុនពេល​កើតហេតុ រូបគេ និង​មិត្តភក្តិ​ម្នាក់ទៀត ជិះ​ម៉ូតូ១គ្រឿង ឌុប​គ្នា និង​ជនរងគ្រោះ ជិះ​ម៉ូតូ​មួយគ្រឿង​តែម្នាក់ឯង ម៉ាក​ហុងដា ឌ្រី​ម ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1AS-9837 បើកបរ​ទិសដៅ ពី​ត្បូង​ទៅ​ជើង ក្នុង​ល្បឿន​លឿន ធ្វើដំណើរ​ត្រឡប់​មកពី​ជូន​មិត្តភក្តិ ទៅយក​ខោអាវ បំណង​ទៅធ្វើ​ការ​វិញ ខណៈ​មកដល់​កន្លែង​កើត ជនរងគ្រោះ​បាន​ជែង​ចូល​ផ្លូវ​ម្ខាង​ទៀត ស្រាប់​តែមាន​រថយន្ត​មួយគ្រឿង​ទៀត ម៉ាក កា​ម៉ា​រី​បា​ឡែ​ន ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ ភ្នំពេញ 2S-3779 ដែល​កំពុងបើក​ទិសដៅ​បញ្ច្រាសទិស​ចរាចរណ៍​គ្នា​ជាមួយ​ម៉ូតូ ពី​ជើង​ទៅ​ត្បូង ក៏​បុក​ចំ​ពេញទំហឹង​តែម្ដង បណ្តាល​ឲ្យ​ជនរងគ្រោះ ហោះ​ផ្លោង​បោក​ផ្ទប់​នឹង​កញ្ចក់​រថយន្ត រួច​ធ្លាក់​បោក​នឹង​ថ្នល់​បាក់ក​ស្លាប់ គួរ​ឲ្យ​អាណោចអាធ័ម នៅ​កន្លែងកើតហេតុ​តែម្ដង ។

ភ្លាមនោះ ក៏មាន​ជនបរទេស​ដែល​ធ្វើដំណើរ​ឆ្លងកាត់​ឃើញ ក៏​ចុះមក​ជួយសង្គ្រោះ​បឋម​ដែរ តែ​អកុសល​ជនរងគ្រោះ​បាន​ស្លាប់​បាត់ទៅហើយ ។ ចំណែក​សព​ជនរងគ្រោះ ត្រូវបាន​សមត្ថកិច្ច​ទាក់ទង​ក្រុមគ្រួសារ​មក​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទដែលជាប់ទាក់ទង