ថ្នាំញៀនចំនួន ៤០ កញ្ចប់ និងជនសង្ស័យចំនួន ០៤នាក់ ត្រូវបានកម្លាំងអាវុធហត្ថបង្ក្រាប

ឧត្តរមានជ័យ៖ នៅវេលាម៉ោង ១៥និង ០០នាទីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកត្រពាំងប្រាសាទ ដឹកនាំដោយ លោក វរសេនីយ៍ទោ គង់ ដារ៉ា មេបញ្ជាការស្រុក បានចុះបង្ក្រាបករណីជួញដូរ ឬប្រើប្រាស់ដោយខុសច្បាប់នូវសាធាតុញៀន ដោយបានឃាត់ខ្លួនជនសង្ស័យ០៤នាក់ នៅចំណុចភូមិអូរគគីលើ ឃុំស្រុក ត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ជនសង្ស័យរួមមាន៖

០១.ឈ្មោះ ជូន សុខលី ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិអូរល្ហុង ឃុំអូរស្វាយ  ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។

០២.ឈ្មោះ សៀក ឡេងផេង ភេទប្រុស អាយុ៤០ ឆ្នាំ មុខរបរមិនពិតប្រាកដ រស់សង្កាត់ក្បាលស្ពាន ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

០៣.ឈ្មោះ ផាន់ សុភិន ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិត្រពាំងប្រាសាទ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។

០៤.ឈ្មោះ ថន ចន្ថា ភេទស្រី អាយុ ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ  ភូមិត្រពាំងប្រាសាទ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។

ក្នុងការឃាត់ខ្លួនជនសង្ស័យខាងលើនោះផងដែរ កម្លាំងកងរាជអាវុធហត្ថក៏បានចាប់យកវត្ថុតាងមួយចំនួនពីជនសង្ស័យរួមមាន៖

០១.ម្សៅក្រាមពណ៌សថ្លាចំនួន ៤០កញ្ចប់ ទំងន់ ០៩.៤៩ក្រាម

០២.ទូរស័ព្ទចំនួន ០៤គ្រឿង

០៣.ប្រាក់រៀលចំនួន ៥៥០,០០០រៀល

០៤.កាបូបដៃចំនួន ០៤

០៥.ការបូបស្ពាយចំនួន ០១

០៦.លុយបាតចំនួន ១២០បាត

០៧.ជញ្ជើងថ្លឹងសារធាតុចំនួន ០១គ្រឿង

០៨.ប្រដាប់សេពសារធាតុញៀនមួយចំនួន។

 

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើត្រូវបានមន្រ្តីជំនាញកងរាជអាវុធហត្ថ កំពុងកសាងសំណុំរឿងដើម្បីចាត់ការបន្តតាមនីតិវិធី  ។

អត្ថបទដែលជាប់ទាក់ទង