រថយន្ដ មេបញ្ជាការង អាវុធហត្ថស្រុកសន្ទុក និងជាប្រធានស្នាក់ការសន្តិសុខ៦០១ កិនមនុស្សស្លាប់២នាក់ រួចបើកគេចខ្លួន បាត់ស្រមោល
ខេត្តកំពង់ធំ៖ កាលពីវេលាម៉ោង១៦ៈ៥៥នាទី ថ្ងៃសៅរិ៍ ១៤កេីត ខែស្រាពណ៌ ឆ្នាំចរ សំរិទ្ធិព.ស២៥៦២ ត្រូវនិឹងថ្ងៃ២៥ ខែសីហា ឆ្នាំ ២០១៨ ។
គ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង រវាងរថយន្ដបើកកិនអ្នកបើកបរម៉ូតូ លើផ្លូវទំនប់ ចំណុចទឹកវឹល ភូមិផ្លុង ឃំុទីពោធិ៍ ស្រុកសន្ទុក ខេត្តកំពង់ធំ បណ្ដាលអោយក្មេងប្រុស ២នាក់ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ។
សមត្ថកិច្ច បានអោយដឹងថា គ្រោះថ្នាក់ចរាចរណ៍រថយន្ត កិនម៉ូតូ ក្នុងទឹសដៅបញ្ជាសគ្នា បណ្តាលមនុស្សស្លាប់០២ នាក់ (ប្រុស) ម៉ូតូជនរងគ្រោះម៉ាហុងដាC125 ពណ៌ខ្មៅ ស្លាកលេខកំពង់ធំ 1J.5120(បេីកបរទឹសដៅពីលិចទៅកេីត)ដោយឈ្មោះគង់.មករា ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិតាំងក្រសាំង ឃំុតាំងក្រសាំង ស្រុកសន្ទុក ខេត្តំពង់ធំ(ពាក់មួកសុវត្ថិភាព) (ស្លាប់នៅកន្លែងកេីតហេតុ) ចំណែកអ្នករួមដំណេីរឈ្មោះ ហេង គឹមហាន ភេទប្រុសអាយុ១៩ឆ្នាំ ភូមិវាំងខាងត្បូង ឃំុតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ(ស្លាប់នៅកន្លែងកេីតហេតុ)(មិនពាក់មួកសុវត្ថិភាព)។
ចំណែករថយន្តបង្ករម៉ាកឡិចស៊ីសLx470ពណ៌ស ស្លាកលេខកំពង់ធំ2B.0601(បេីកបរទឹសដៅពីកេីតទៅលិច) ដោយឈ្មោះ សួស សុវណ្ណា ភេទប្រុស អាយុ៤៩ឆ្នាំ នៅភូមិកំពង់ធំ សង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ (មេបញ្ជាការងអាវុធហត្ថស្រុកសន្ទុក និងជាប្រធានស្នាក់ការសន្តិសុខ៦០១) (បើកគេចខ្លួនពីកន្លែងកើតហេតុ)។
មូលហេតុបង្ករ ឡើងដោយអ្នកបេីកបរម៉ូតូដួលលើទ្រូងផ្លូវ ហើយត្រូវបានរថយន្តបើកបរបញ្ជា្រស់ទឹសគ្នាក្នុងល្បឿនលឿនផងបណ្ដាលអោយកិនមនុស្សស្លាប់នៅកន្លែងកើតហេតុតែម្ដង ។បន្ទាប់ពីកិនមនុស្សស្លាប់ អ្នកបើកបររថយន្ដបានបើកគេចខ្លួនបាត់ស្រមោល។
ក្រោយកើតហេតុសមត្ថកិច្ចចុះវាស់វែងធ្វើកំណត់ហេតុ ប្រគល់សព ជូនសាច់ញាតិចាត់ចែងធ្វើបុណ្យតាមប្រពៃណី ចំណែកវត្ថុតាង យក មករក្សាទុកនៅអធិការដ្ឋាននគរបាល ស្រុកសន្ទុក រងចាំដំណោះស្រាយតាមផ្លូវច្បាប់នៅពេលក្រោយ៕