កំលាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាលក្រុងភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួនក្នុងបទល្មើសជាក់ស្តែងបានជនសង្ស័យចំនួន ០២ នាក់
ភ្នំពេញ ៖ ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ កាលពីថ្ងៃទី ១៦ ខែ សីហា ឆ្នាំ ២០១៨ វេលាម៉ោង ២៣ និង ០០ នាទី កម្លាំងជំនាញរបស់ការិយាល័យ ស្រាវជ្រាវឃាត់ខ្លួនក្នុងបទល្មើសជាក់ស្តែងបានជនសង្ស័យចំនួន ០២ នាក់ នៅចំណុចផ្លូវ១៥៤កែងផ្លូវព្រះមុន្នីវង្ស សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ពាក់ពន្ធ័ប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស(ឆក់ទ្រព្យសម្បត្តិ) ចំនួន ០៦ ករណី និងចាប់យកវត្ថុតាងជាមធ្យោបាយធ្វើសកម្មភាពបញ្ជូនមកការិយាល័យមាន៖
ករណីទី១ ៖ អំពើលួចមានស្ថានទម្ងន់ទោស ( ឆក់ទូរសព្ទ័ដៃម៉ាក IPhoneX ពណ៌ ខ្មៅ ) ប្រព្រឹត្តនៅចំណុចខាងកើតក្រុមហ៊ុន Giant ibis ផ្លូវលេខ៩០ កែងផ្លូវលេខ ៦១ ភូមិ១០ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី ១៦ ខែ សីហា ឆ្នាំ ២០១៨ វេលាម៉ោង ២២ និង ១៥ នាទី ដោយ ជនរងគ្រោះ ឈ្មោះ YANG CHUN KAI ភេទ ប្រុស អាយុ ២៥ ឆ្នាំ ជនជាតិ តៃវ៉ាន់ កាន់លិខិតឆ្លងដែនលេខ ៣១១៦៥២៨៥៧ មុខរបរ ទេសចរណ៍ ស្នាក់នៅសណ្ឋាគារBillabng បន្ទប់លេខ២៣ ផ្លូវលេខ១៥៨ សង្កាត់បឹងរាំង ខណ្ឌដូនពេញ សម្ភារៈបាត់បង់ មានទូរសព្ទ័ដៃម៉ាក IPhoneX ពណ៌ ខ្មៅស៊ីមកាតលេខ +៨៨៦៩៥៨៧១៤៥៦១
ករណីទី២ ៖ អំពើលួចមានស្ថានទម្ងន់ទោស ( ឆក់ទូរសព្ទ័ ដៃម៉ាក IPhoneX ពណ៌ ខ្មៅ ) ប្រព្រឹត្តនៅចំណុច ផ្លូវព្រះសីហនុ កែងវត្តមហាមន្ត្រី សង្កាត់ អូរឡាំពិក ខណ្ឌ ចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី ២២ ខែ កក្កដា ឆ្នាំ ២០១៨ វេលាម៉ោងប្រហែល ២២ និង ១០ នាទី ពីមនុស្សប្រុសម្នាក់ជនជាតិចិន កំពុងជិះ Pass app ។
ករណីទី៣ ៖ អំពើលួចមានស្ថានទម្ងន់ទោស ( ឆក់ទូរស័ព្ទ ដៃម៉ាក អាយហ្វូន X ពណ៌ ស ) ប្រព្រឹត្តនៅចំណុច ផ្លូវព្រះមុន្នីវង្ស កែងស្ថានីយ៍ប្រេងតូតាល់ សង្កាត់ បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃ មិនចាំ ខែ មិថុនា ឆ្នាំ ២០១៨ វេលាម៉ោងប្រហែល ២០ និង ៤០ នាទី ពីមនុស្សប្រុសម្នាក់ជនជាតិចិន កំពុងដើរ ។
ករណីទី៤ ៖ អំពើលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃម៉ាក VIVO ពណ៌ខ្មៅ ) ប្រព្រឹត្តនៅចំណុច ផ្លូវលេខ ១០៥ កែងផ្លូវលេខ ៣១០ សង្កាត់ បឹងកេងកងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០១៨ វេលាម៉ោងប្រហែល ២២ និង ០០ នាទី ពី ពីមនុស្សប្រុសម្នាក់ជនជាតិចិន កំពុងជិះម៉ូតូ Pass app ។
ករណីទី៥ ៖ អំពើលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃម៉ាក អាយហ្វូន ៦ ពណ៌ ស ) ប្រព្រឹត្តនៅចំណុច រង្វង់មូលសម្តេចសង្ឈជួនណាត សង្កាត់ ទន្លេបាសាក់ ខណ្ឌ ចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី ០១ ខែ មិថុនា ឆ្នាំ ២០១៨ វេលាម៉ោងប្រហែល ២០ និង ៣០ នាទី ពី ពីមនុស្សប្រុសម្នាក់ជនជាតិចិន កំពុងដើរមានគ្នាប្រហែល ០៥ នាក់ ។
ករណីទី៦ ៖ អំពើលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃម៉ាក HUWIE ពណ៌ ស ) ប្រព្រឹត្ត នៅចំណុច ផ្លូវលេខ ១០៥ កែងផ្លូវលេខ ៤៥៤ សង្កាត់ ទួលទំពូងទី១ ខណ្ឌ ចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី ០៥ ខែ ឧសភា ឆ្នាំ ២០១៨ វេលាម៉ោងប្រហែល ១៩ និង ៤០ នាទី ពី ពីមនុស្សប្រុសម្នាក់ជនជាតិចិន។
ជនសង្ស័យ ឈ្មោះ ធឿន វេហា ភេទ ប្រុស អាយុ ១៥ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ជាងភ្លើង ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិសន្សំកុសល២ សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និិងឈ្មោះ នូវ ធូសេន ភេទ ប្រុស អាយុ ២៧ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៧១ ផ្លូវលំ ភូមិជ្រោយបាសាក់ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
វត្ថុតាងជាមធ្យោបាយធ្វើសកម្មភាព គឺម៉ូតូម៉ាកហុងដាសេ ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ ២០១៨ លេខតួ-លេខម៉ាស៊ីន ៥២៩២២៩៤ ពាក់ស្លាកលេខភ្នំពេញ ១HC-៩៨៧៧ ចាប់យកពីឈ្មោះ ធឿន វេហា។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងខាងលើ ការិយាល័យបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ៕