ទីបំផុតជនសង្ស័យជាឃាតក ដែលដុតផ្ទះសម្លាប់មនុស្ស ១គ្រួសារ នៅខេត្តក្រចេះសមត្ថកិច្ចចាប់ខ្លួនបានហើយចំនួន៤នាក់!

ខេត្តក្រចេះ ៖ មិនខុសពីពាក្យចាស់ពោលទុកមកថា ឈាមស្រែកស្បែកហៅនោះទេ ជនសង្ស័យជាឃាតកត្រូវសមត្ថ កិច្ចចាប់ខ្លួនជាបន្តបន្ទាប់ចំនួន៤នាក់ បន្ទាប់ពីដុតផ្ទះសម្លាប់មនុស្សមួយគ្រួសាយ៉ាងព្រៃផ្សៃដែលជនរងគ្រោះមានឪពុកម្តាយរួមនឹងកូនប្រុសស្រី២នាក់ស្លាប់ឆេះក្នុងភ្នក់ភ្លើងកាលពីចន្លោះម៉ោង២១ ទៅម៉ោង១២យប់ នៅចំណុចកោះប្រឹម ភូមិប្អៀរ ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ។ ក្រោយកើតហេតុដ៏ឃោរឃៅនេះ សមត្ថកិច្ចបានដុតដៃដុតជើងបើកការស៊ើប អង្កេតយ៉ាងយកចិត្តទុកដាក់រហូតឈានដល់ឃាត់ខ្លួនជនសង្ស័យជាឃាតបានតែម្តងនៅថ្ងៃទី១២ សីហា ២០១៨។

សមត្ថកិច្ចបានឱ្យដឹងថាជនសង្ស័យ៤នាក់នោះមាន៖ ទី១-ឈ្មោះ ចឹក ណូ ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅភូមិប្អៀរ ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ ២-ឈ្មោះ ម៉ៅ ញ៉ាញ់ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅរាជធានីភ្នំពេញ ជាសន្តិសុខក្រុមហ៊ុនហនុមានមានរឹទ្ធ ។ ៣-ឈ្មោះ ចឹក ម៉ៅ ភេទប្រុស អាយុ៤៦ឆ្នាំ រស់នៅភូមិប្អៀរ ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ និង ៤-ឈ្មោះ ចឹក លឹមស្រេង ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិប្អៀរ ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ ។ ជនសង្ស័យត្រូវបានសមត្តកិច្ច នាំទៅសាកសួរលំអិតនៅស្នងការនគរបាលខេត្ត។

ទោះជាយ៉ាងណាសមត្តកិច្ច នៅមិនទាន់បានបញ្ជាក់ពីចម្លើយ ជនសង្ស័យទាំង៤នាក់នោះនៅឡើយទេ ដូច្នោះពាក់ពន្ធករណីឃាតកម្មនោះ នៅមិនទាន់ដឹងពីមូលហេតុពិតប្រាកដដែរ ព្រោះសមត្តកិច្ចកំពុងធ្វើកិច្ចនេះ ៕

អត្ថបទដែលជាប់ទាក់ទង