ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បន្ដបើកវិញ្ញាសាប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនអនុវិទ្យាល័យ ថ្ងៃទី៣

(រាជធានីភ្នំពេញ)៖ នៅថ្ងៃសៅរ៍១១រោច ខែចេត្រ ឆ្នាំរោង បញ្ចសក័ ឆសក័ ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៤នេះឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង បានអញ្ជើញបើកវិញ្ញាសាសរសេរ សម្រាប់ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនសម្រាប់បង្រៀននៅអនុវិទ្យាល័យ នៅមណ្ឌលប្រឡងសាលាភូមិន្ទរដ្ឋបាល និងសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។

សូមជម្រាបថាៈ ការប្រឡងប្រជែងនឹងត្រូវប្រព្រឹត្តិទៅដោយធ្វើការបែងចែកជាចំនួន ២វេន ដោយវេនទី១ បានចាប់ពីម៉ោង១២ ដល់ ម៉ោង២រសៀល និងវេនទី២ ចាប់ពីម៉ោង ៤រសៀល ដល់ម៉ោង៦ល្ងាច លើមុខវិជ្ជាឯកទេស ជីវវិទ្យា, ជីវវិទ្យា-ផែនដីវិទ្យា, និងគណិតវិទ្យា-រូបវិទ្យា។ ដោយស្របតាមអ្វីដែលជាការគ្រោងទុក្ខរបស់គណៈកម្មការប្រឡងប្រជែងការប្រឡងជ្រើសរើសគ្រូបង្រៀន
អនុវិឡាលយ័ នារសៀលថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៤ ដែលមានបេក្ខជនចំនួនចូលរួម ៨,៩២៦នាក់ ដែលបានចែកចេញជា២វេន នឹង២មណ្ឌុល រួមមាន៖
វេនទី១ នៅមណ្ឌលប្រឡងសាលាភូមិន្ទរដ្ឋបាល និងសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច មានបេក្ខជនចំនួន៤,២៣៧នាក់៖ ជីវវិទ្យា (ប្រព័ន្ធបណ្តុះបណ្តាល ១២+៤) ចំនួន២,២២៣នាក់ និងជីវវិទ្យា-ផែនដីវិទ្យា (ប្រព័ន្ធបណ្តុះបណ្តាល ១២+២) ចំនួន២,០១៤នាក់។
វេនទី២ នៅមណ្ឌលប្រឡងសាលាភូមិន្ទរដ្ឋបាល និងសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ដែលជ្រើសរើសមុខវិជ្ជាឯកទេស គណិតវិទ្យា-រូបវិទ្យា (ប្រព័ន្ធបណ្តុះបណ្តាល ១២+២) ចំនួន៤,៦៨៩នាក់។

អត្ថបទដែលជាប់ទាក់ទង