ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានអញ្ចើញជួបក្លឹបអ្នកកាសែតកម្ពុជាដើម្បីពន្យល់នឹងបង្ហាញអំពីការពាក់ពន្ធគម្រោងព្រែកជីកហ្វូណន តេជោ

(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ១០រោច ខែចេត្រ ឆ្នាំរោង បញ្ចសក័ ឆសក័ ពុទ្ធសករាជ ២៥៦៧ ត្រូវនឹង ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤នេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញជួបជាមួយក្លឹបអ្នកកាសែតកម្ពុជាដើម្បីពន្យល់និងបង្ហាញដល់អ្នកសារព័ត៌មាននានា ដែលពាក់ព័ន្ធនឹងគម្រោងព្រែកជីកហ្វូណន-តេជោ។
គម្រោងព្រែកជីកហ្វូណនតេជោ ជាគម្រោងដឹកជញ្ជូនផ្លូវទឹកតភ្ជាប់រវាងទន្លេ និងសមុទ្រ កម្ពុជា ដែលមានគុណប្រយោជន៍មហាសាលពាក់ព័ន្ធការធ្វើពាណិជ្ជកម្មរបស់កម្ពុជា នឹងទទួលបានការគាំទ្រធំធេងពី ប្រជា ពល រដ្ឋខ្មែរ។
គម្រោងព្រែកជីកហ្វូណន-តេជោនេះ កម្ពុជា ក៏បានជូនដំណឹងទៅដល់បណ្តា ប្រទេសគណៈកម្មការទន្លេមេគង្គ ដែលរួមមានថៃ ឡាវ វៀតណាម និងមីយ៉ាន់ម៉ាផងដែរ។ បើទោះបីមានការជូនព័ត៌មានយ៉ាងណាក្តី ប្រទេសវៀតណាម ហាក់មិនសប្បាយចិត្តនឹង គម្រោងមួយនេះទេហើយបានព្យាយាមប្រើយុទ្ធសាស្ត្រផ្សព្វផ្សាយព័ត៌មាន ក្នុងន័យអវិជ្ជមាន វាយប្រហារលើ គម្រោង ជីកព្រែកមួយនេះដែរ។ ដើម្បីទប់ទល់នឹងយុទ្ធសាស្ត្រទុច្ចរិតរបស់វៀតណាម កម្ពុជាបានចេញមកបញ្ជាក់ព័ត៌មានជា បន្ត បន្ទាប់ពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរ ធិប តី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ទើបឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក្នុងនាមជាតួនាទីសេនាធិការរបស់រាជរដ្ឋាភិបាល និង ជាអ្នកគ្រប់គ្រងលើគម្រោងព្រែកជីកហ្វូណន-តេជោ ក៏បានដាក់ចេញយុទ្ធនាការបន្សាប ព័ត៌មានទុច្ចរិតរបស់វៀតណាមផងដែរ។ ក្នុងយុទ្ធនាការបន្សាបព័ត៌មានទុច្ចរិតរបស់វៀត ណាមនេះ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានទទួលជួបជាមួយក្លឹបអ្នកកាសែតកម្ពុជានឹងអ្នកសារព័ត៌មានក្នុងស្រុកដើម្បីពន្យល់នឹងផ្តល់សំណួរចម្លើយជាមួយ ក្លឹបអ្នកកាសែតកម្ពុជានឹងអ្នកសារព័ត៌មានជាតិ នឹងអន្តរជាតិ ហើយក៏ជាកិច្ចប្រឹង ប្រែងមួយដើម្បីប្រទេសជាតិរបស់យើងគ្រប់គ្នាឲ្យបានយល់ជ្រូតជ្រាបបានច្បាស់ពាក់ព័ន្ធ គម្រោងព្រែកជីកហ្វូណនតេជោ ទាំងលក្ខណៈបច្ចេកទេស និងគោលបំណងនៃការសាង សង់ព្រែកជីកនេះឡើង។
ក្នុងជំនួបនេះ លោកឧបនាយករដ្ឋមន្ត្រី បានពន្យល់យ៉ាងលំអិតដល់អ្នកសារព័ត៌មានអំពីពាក់ព័ន្ធបច្ចេកទេស សាងសង់ ទិដ្ឋភាពរំហូរទឹកទន្លេចូលទៅសមុទ្រ ប្រៀបធៀបជាមួយស្ថានភាពរំហូរទឹក បច្ចុប្បន្ន ទិដ្ឋភាពច្បាប់ និងផលប្រយោជន៍ដែលទទួលបានពីព្រែកជីកនេះ។ គម្រោងព្រែកជីកហ្វូណន-តេជោ គឺជាគម្រោងតភ្ជាប់ផ្លូវទឹករវាងទន្លេ ទៅកាន់ សមុទ្រ របស់កម្ពុជា ដោយ ឆ្លង កាត់ខេត្តកណ្តាល តាកែវ កំពត និងកែប ប្រវែង ប្រមាណ ១៨០គីឡូម៉ែត្រ។ គម្រោងនេះគ្រោងចាយ ទុន ប្រមាណ ១,៧០០លាន ដុល្លារ អាមេរិក ហើយត្រូវបានសិក្សាគម្រោងល្អិតល្អន់រួចហើយ ដោយប្រើរយៈពេលប្រមាណ២៦ខែ គម្រោងនេះមានជម្រៅទឹកត្រឹមតែ ៥.៤ម៉ែត្រប៉ុណ្ណោះ។

សូមបញ្ជាក់ថាៈព្រែកជីកហ្វូណន តេជោ ត្រូវបា សម្តេចតេជោ ហ៊ុន សែន ប្រធា ព្រឹទ្ធសភាកម្ពុជាគូសបញ្ជាក់ថា វាមានផលប្រយោជន៍យ៉ាងហោចណាស់៤យ៉ាងរួមមាន គឺ ទី/១
បង្កើតបណ្តាញដឹកជញ្ជូនតាមផ្លូវទឹកប្រទាក់ក្រឡាគ្នាពីទន្លេទៅសមុទ្រ ដោយមិនបាច់ឆ្លងកាត់បៀតណាម មិនបាច់បង់ថ្លៃបន្ថែម ឬមិនខកដំណើរពេលវៀតណាម មិនសប្បាយចិត្ត។
ទី២/បង្កើតប្រភពទឹកសម្រាប់ការស្រោចស្រពនៃទិសនិរតីនៃប្រទេសកម្ពុជា។ បង្កើនលទ្ធភាពបង្កបង្កើនផលច្រើនដង និងដោះស្រាយបញ្ហាគ្រោះរាំងស្ងួត។
ទី/៣ ជួយរំដោះទឹកជំនន់នៅតាមខេត្តទិសនិរតីនៃប្រទេសកម្ពុជា
ទី/៤ បង្កើតប្រភពត្រីក្នុងព្រែក និងបម្រើដល់វារីវប្បកម្ម (ការចិញ្ចឹមសត្វក្នុងទឹកដូចជាចិញ្ចឹមត្រីជាដើម)។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអះអាងថា គម្រោងនេះនឹងចាប់ផ្តើមបើកការដ្ឋានសាងសង់នៅចុងឆ្នាំ២០២៤ ឬដើមឆ្នាំ២០២៥។

អត្ថបទដែលជាប់ទាក់ទង