ស្តេចសាល់ម៉ាន ឧបត្ថម្ភប្រជាជនប៉ាឡេស្ទីនចំនួន ១,០០០នាក់ មកបំពេញកាតព្វកិច្ចហាជ្ជីឆ្នាំនេះ

អារ៉ាប៊ីសាអូឌីត ៖ យោងតាមសារព័ត៍មានអាល់អារ៉ាប៊ីយ៉ា បានចុះផ្សាយនៅថ្ងៃសុក្រនេះថា ព្រះមហាក្សត្រ Salman បានឧបត្ថម្ភជនជាតិប៉ាឡេស្ទីនចំនួន១,០០០នាក់ មកបំពេញ Haj ឆ្នាំនេះក្រោមការឧប្ថម្ភទាំងស្រុងពីកម្មវិធីរបស់ទ្រង់ ។

លោក Sheikh Abdullatif Bin Abdulaziz Al Asheikh រដ្ឋមន្ត្រីកិច្ចការឥស្លាមអារ៉ាប៊ីសាអូឌីតបានលើកឡើងថា៖ ភ្ញៀវរបស់ស្តេចនៅឆ្នាំនេះ បានមកពីទ្វីបអាស៊ី អាហ្វ្រិក និងអឺរ៉ុប ។

គួរជំរាបថា ជនមូស្លីមចំនួន ៤៣,៥៤៧ នាក់ ទទួលបានការឧបត្ថម្ភពីកម្មវិធីនេះ ខណៈស្ដេចសាល់ម៉ាន បានបង្កើតកម្មវិធីជំនួយនេះឡើង មានរយៈពេល ២២ ឆ្នាំមកហើយ ៕

 

អត្ថបទដែលជាប់ទាក់ទង