បុរស២នាក់ ១នាក់ផឹកស្រាស្រវឹងស្រឿងៗ រួចនាំគ្នាទៅប្រើប្រាស់ថ្នាំញៀន មិនទាន់ចាប់ផ្តើមជក់ផងកើតជម្លោះឈានដល់ចាក់បុរសម្នាក់ធ្លាយពោះវៀនដេកដួលក្នុងថ្លុកឈាម
ខេត្តព្រះវិហារ៖ បុរសពីរនាក់បម្រុងនឹងជក់ថ្នាំញៀនទៅហើយស្រាប់តែកើតទំនាស់ ដោយបុរសវ័យក្មេងជាងបានស្ទុះទៅយកកាំបិតចុងស្រួចចាក់លើគូទំនាស់៣កាំបិតចំពោះ ១កាំ បិតធ្លាយពោះវៀនទ្រេល និង២កាំបិតទៀតចំដៃទាំងសងខាង បានបណ្តាលឱ្យបុរសរងគ្រោះដេកដួលក្នុងថ្លុកឈាម។ ករណីនេះបានបង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១៩ និង ៤៨នាទី យប់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ ត្រង់ចំណុចភូមិបង្គោល៨ ស្ថិតក្នុងឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិ ហារ។
សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា ក្រោយបង្កហេតុជនសង្ស័យត្រូវបានឃាត់ខ្លួន មានឈ្មោះ ឯក គឹមអិន ភេទប្រុស អាយុ២៣ឆ្នាំ (មុខរបរមិនពិតប្រាកដ) រស់នៅភូមិមរតកតេជោ ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។
ជនដៃដល់បានរៀបរាប់ប្រាប់សមត្ថកិច្ចថា នៅមុនពេលកើតហេតុ ខ្លួនគេកំពុងអង្គុយផឹកស្រាតែម្នាក់ឯង។ លុះក្រោយមក ជនរងគ្រោះ ឈ្មោះ ហឿន ធា ភេទប្រុស អាយុ ៣៩ឆ្នាំ (មុមុខរបរមិនពិតប្រាកដ) រស់នៅភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ជិះម៉ូតូមកដល់ ហើយបាននាំខ្លួនទៅប្រើប្រាស់ថ្នាំជាមួយ។
ជនសង្ស័យបន្តថា មិនទាន់បានប្រើប្រាស់ថ្នាំផង ពួកគេទាំងពីរនាក់បានឈ្លោះប្រកែកគ្នា ។ ភ្លាមនោះជនសង្ស័យបានស្ទុះយកកាំបិតចុងស្រួចកាប់ទៅលើជនរងគ្រោះ ចំនួន ៣កាំបិត ធ្លាយពោះ វៀន របួសដៃស្ដាំ និងដៃឆ្វេង បណ្តាលឱ្យរងរបួសធ្ងន់។ ហើយសមត្ថកិច្ចបានដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យសម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន ស្រអែម ៕