ខឹងម្តាយស្តីបន្ទោសឲ្យកូនល្អ បែរជាទៅផឹកថ្នាំកណ្តៀរសម្លាប់

ខេត្តរតនគិរី÷ យុវជនកូនភ្លោះ២ នាក់បងប្អូនបានសម្រេចចិត្តផឹកថ្នាំកណ្តៀរបញ្ចប់ជីវិតខ្លួនដោយសារខឹងម្តាយបានស្តីបន្ទោសបន្តិចបន្ទួច។

ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង៧នឹង៣៥នាទីយប់ថ្ងៃពុធ ១២រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅភូមិព្រួក ឃុំបាតាង ស្រុកលំផាត់ ។

នគរបាលប៉ុស្តិ៍បាតាងបានឲ្យដឹងថា យុវជនទាំងពីរនាក់១.ឈ្មោះញ៉ាញ់ មាស ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិក (ត្រូវជាបង) បានជួយសង្គ្រោះទាន់។
២.ឈ្មោះ ញ៉ាញ់ ទូច ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែ មុខរបរ កសិក (ត្រូវជាប្អូន) បានស្លាប់ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យបង្អែកខេត្តរតនគិរី ។

នគរបាលបាតាងបន្តថា មុនពេលកើតហេតុ ម្តាយឪពុកបានស្តីបន្ទោសបន្តិចបន្ទួចឲ្យកូនកុំដើរលេងច្រើនអត់ជួយធ្វើការងារនៅផ្ទះហើយកូនក៏ខឹងឪពុកម្តាយបបួលបងប្អូនផឹកថ្នាំកណ្តៀរ ក្រោយមួយសន្ទុះបានអ្នកជិតខាងបានដឹងទាន់ថាបានផឹកថ្នាំកណ្តៀរក៏ប្រញាប់ដឹកបញ្ជូនមកមណ្ឌលភាពស្រុកលំផាត់ដោយធ្ងន់ធ្ងរពេក ក៏បានដឹកបញ្ជូនមកមន្ទីរពេទ្យបង្អែកខេត្តដើម្បីជួយសង្គ្រោះជាអកុសល្យប្អូនបានស្លាប់បាត់បង់ជីវិតទៅហើយ ចំណែកឯបងបានជួយសង្គ្រោះទាន់ពេល ។

ហើយបានដឹកមកលំនៅឋានវិញដើម្បីយកមករៀបចំធ្វើបុណ្យតាមប្រពៃណី ៕ដោយ តាជួង

អត្ថបទដែលជាប់ទាក់ទង