រថយន្តសាំងយ៉ុងដឹកឈើប្រណិតនឹងឈើលេខ២ ជាច្រើនគ្រឿង មេព្រៃអូរគ្រឿងសប្បាយចិត្តកើបលុយពីបទល្មើសព្រៃឈើ

ខេត្តក្រចេះ÷ សមត្ថកិច្ចជំនាញរដ្ឋបាលព្រៃឈើឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ អសមត្ថភាពក្នុងការទប់ស្កាត់នឹងបង្ក្រាបបទល្មើសព្រៃឈើ។

កាលពីវេលាម៉ោង១១និង ១៦នាទីយប់ ថ្ងៃទី១ ខែសីហា ឆ្នាំ២០១៨ មានក្បួនរថយន្ដសាំងយ៉ុងពណ៌ស កែច្នៃកង់ឌុបចំនួនបីគ្រឿង ដឹកឈើអត់ច្បាប់ប្រភេទឈើលេខ២ លាយបង្កប់ឈើប្រណិតលេខ១ ពេញៗរថយន្ដ ដែលជាម្ចាស់មេឈ្មួញដុះស្លែជើងខ្លាំងត្រូវបានគេស្គាល់ ឈ្មោះ ហាក់ បានធ្វើសកម្មភាពដឹកជញ្ជូនឈើ ចេញពីចំណុច ភូមិ អន្លង់ជ្រៃ ឃុំអន្លង់ជ្រៃ ស្រុក ថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ដឹកឆ្លងកាត់កន្លែងបារ៉ាសកុងត្រូល និងទីស្នាក់ការជំនាញរដ្ឋបាលព្រៃឈើជាច្រើនកន្លែង ជាពិសេសស្នាក់ការរដ្ឋបាលព្រៃឈើ ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ ដែលគ្រប់គ្រងដោយលោក កែវ ចំណាន មិនដែលឃើញមានការបង្ក្រាបរថយន្ដដឹកឈើឈ្មោះ ហាក់ នេះឡើយ បណ្ដោយឲ្យមេឈ្មួញជើងខ្លាំងរូបនេះ នៅតែបន្តសកម្មភាពដឹកជញ្ជូនឈើយ៉ាងអនាធិបតេយ្យ ជារៀងរាល់យប់រាល់ថ្ងៃ ជាយូឆ្នាំមកហើយ។

សូមបញ្ជាក់ថា ជារៀងរាល់ថ្ងៃរាល់យប់ គេសង្កេតឃើញថាមានរថយន្ដជាច្រើនគ្រឿងចម្រុះ ដឹកទាំងឈើប្រណិត ប្រភេទឈើ នាងនួន ឈើបេង ឈើធ្នង់ ឈើសុក្រំ នឹងឈើឈ្លីក ព្រមទាំងឈើលេខ២ ដឹកឆ្លងកាត់ខេត្តស្ទឹងត្រែង និងខេត្តក្រចេះ យកទៅលក់នៅតាមបណ្ដាខេត្តនានា យ៉ាងអនាធិបតេយ្យ ដោយគ្មានអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចជំនាញពាក់ព័ន្ធណាធ្វើការបង្ក្រាបឡើយ។

ប្រជាពលរដ្ឋជាច្រើនបានធ្វើការសុំសំណូមពរ និងអំពាវនាវទៅដល់មន្ត្រីជំនាញធំៗថ្នាក់ជាតិទាំងអស់ ជាពិសេសឯកឧត្ដម សៅ សុខា និងឯកឧត្ដម សាយ សំអាល សូមឯកឧត្ដមមេត្តាមានចំណាត់ការ ដាក់បទបញ្ជារក្ដៅទៅលើមន្ត្រីថ្នាក់ក្រោមឱវាទ ឲ្យធ្វើការបង្ក្រាបរថយន្ដដឹកបទល្មើសព្រៃឈើអត់ច្បាប់ទាំងអស់ ជាពិសេសរថយន្ដដឹកឈើរបស់មេឈ្មួញជើងខ្លាំងឈ្មោះ ហាក់ នេះផងទាន បើនៅតែបណ្ដែតបណ្ដោយយ៉ាងនេះតទៅទៀត ច្បាស់ជាព្រៃឈើស្រុកខ្មែរ រងនូវការរលាយហិនហោចអស់ជាក់ជាមិនខានឡើយ។ ម្យ៉ាងវិញទៀតមន្ត្រីថ្នាក់ក្រោមទាំងអស់នេះ មិនសូវធ្វើការទេ មានតែអង្គុយចាំរាប់ក្បាលឡានយកប្រាក់ដាក់ក្នុងហោប៉ាវ ទុកជាប្រយោជន៍ផ្ទាល់ខ្លួនតែប៉ុណ្ណោះ៕ដោយ តាជួង

អត្ថបទដែលជាប់ទាក់ទង