ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយជូនដល់គ្រួសាររងគ្រោះដោយអគ្គិភ័យ នៅសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ

រាជធានីភ្នំពេញ៖ ថ្ងៃអាទិត្យ០៧រោច ខែអស្សុជ ឆ្នាំថោះ បញ្ចសក័ ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស នឹងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខណ្ឌដង្កោ រាជធានីភ្នំពេញ។ បានអញ្ជើញដឹកនាំក្រុមការងារនឹងនាំយកអំណោយមនុស្សធម៌មួយចំនួន ចុះសួរសុខទុក្ខក្រុមគ្រួសាររងគ្រោះ ដោយសារអគ្គិភ័យឆាបឆេះគេហដ្ឋាន កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ នៅក្នុងភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានចូលរួមសម្តែងនូវការសោកស្តាយ ចំពោះឧបទ្ទវហេតុដែលបានបំផ្លាញលំនៅឋាន និងទ្រព្យសម្បត្តិរបស់គ្រួសាររងគ្រោះ ព្រមទាំងបាននាំយក ស័ង្កសី ៦០សន្លឹក, ដែកគោល ០២សុង, ធុងដាក់ទឹក០២, អង្ករ ០៤ការ៉ុង, ទឹកសុទ្ធ ០៤កេស, ត្រីខ ០១កេសធំ និងថវិកា១,០០០,០០០រៀល (មួយលានរៀល) ជាអំណោយសួរសុខទុក្ខ និងទុកជាការចែករំលែកសម្រាលបន្ទុកដល់គ្រួសារជនរងគ្រោះផងដែរ។

អត្ថបទដែលជាប់ទាក់ទង