រដ្ឋបាលខេត្តកំពង់ចាមបានចុះធ្វើការពិនិត្យផ្លូវបេតុង០១ខ្សែដែលរងការខូចខាត់ដោយសារជំនន់ទឹកភ្លៀងស្ថិតនៅក្នុងឃុំទួលសំប៊ួរ ស្រុកស្ទឹងត្រង់
ខេត្តកំពង់ចាម៖ ថ្ងៃអង្គារ៍០២រោច ខែអស្សុជ ឆ្នាំថោះ បញ្ចសក័ ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារជំនាញ អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការស្ថាបនាផ្លូវស្ពានបេតុង មួយកន្លែងនៅចំណុចត្រដក់ពង ស្ថិតនៅក្នុងឃុំទួលសំប៊ួររ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ដែលបានទទួលរងការបាក់ស្រុតដោយសារជំនន់ទឹកភ្លៀងបង្កឡើងដោយហូរច្រោះនៅពេលថ្មីៗកន្លងមកនេះ។ ក្នុងឱកាសចុះពិនិត្យ មើលនោះ ឯកឧត្តមអភិបាលខេត្ត ក៍បានជួយឧបត្ថម្ភនូវថវិកាមួយចំនួនរបស់រដ្ឋបាលខេត្តជូនដល់ក្រុមជាងសាងសងនិងប្រជាពលរដ្ឋផងដែរ ហើយឯកឧត្តមក៍បានស្នើរឲ្យជាង ក៏ដូចជាគណៈកម្មការត្រួតពិនិត្យបច្ចេកទេស សំដៅធ្វើយ៉ាងណាធ្វើការស្ថាបនាផ្លូវនឹងស្ពានមួយខ្សែនេះឲ្យបានរួចរាល់តាមផែនការ និងប្រកបដោយគុណភាពខ្ពស់ ។
បន្ទាប់មក ឯកឧត្តមអភិបាលខេត្ត និងក្រុមការងារ ក៍បានបន្តអញ្ជើញដុតធូបបួងសួងសុំដល់ពពួកទេវតាដែលនៅថែរក្សានៅទីនោះសុំជួយថែរក្សានឹងសេចក្តីសុខ សេចក្តីចំរើនពីអ្នកតាឬពពួកទេវតានេះដែលបានគងនៅចំណុចត្រតក់ពង ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបងប្អូនប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ដែលកំពុងរស់នៅយ៉ាងសុខក្សេមក្សាន្ត ក្រោមដំបូលសន្តិភាពនេះ។