ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បើកកិច្ចប្រជុំក្រុមការងារព័ត៌មានអន្តរក្រសួង-ស្ថាប័ន ប្រមាណ៣០ និងអង្គភាពពាក់ព័ន្ធ
រាជធានីភ្នំពេញ៖ ថ្ងៃចន្ទ័១០រោច ខែភទ្របទ ឆ្នាំថោះ បញ្ចសក័ ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣ នៅសាលប្រជុំព្រះវិហារ ទីស្តីការក្រសួងព័ត៌មាន ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានដឹកនាំប្រជុំក្រុមការងារព័ត៌មានអន្តរក្រសួង-ស្ថាប័ន ប្រមាណ៣០ និងអង្គភាពពាក់ព័ន្ធ លើកិច្ចសហប្រតិបត្តិក្នុងការផ្លាស់ប្តូរព័ត៌មាន និងជួយធ្វើការផ្សាយនូវសមិទ្ធិផល និងសកម្មភាពនានារបស់ក្រសួង ស្ថាប័នអោយបានទូលំទូលាយ តាមប្រពន្ធ័ផ្សព្វផ្សាយជាតិ និងឯកជន។
ក្នុងកិច្ចប្រជុំនាឱកាសនេះ នឹងឈានទៅបង្កើតក្រុមការងារព័ត៌មានរួមមួយរវាងក្រសួង ស្ថាប័នទាំងអស់ ដើម្បីជាភាពងាយស្រួលក្នុងការធ្វើទំនាក់ទំនង ផ្លាស់ប្តូរព័ត៌មានពីគ្នាទៅវិញទៅមក ជួយគ្នាវាយបកវិញនៅពេលមានព័ត៌មានក្លែងក្លាយទាក់ទងជាមួយក្រសួងស្ថាប័នណាមួយ។
ជាមួយនេះផ្តោតសំខាន់លើការផ្សព្វផ្សាយព័ត៌មានអោយបានច្រើន ព្រោះថានៅក្នុងទ្រឹស្តីនៃព័ត៌មាន យើងធ្វើច្រើន តែបើយើងអត់ផ្សាយគឺស្មើនឹងយើងអត់ធ្វើព័ត៌មាន។