ឯកឧត្ដម ឃួង ស្រេង ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីត្រួតពិនិត្យលទ្ធផលការងារ និងដាក់ចេញវិធានការបន្ត លើការងារត្រួតពិនិត្យ ការបង្រ្កាបបទល្មើសល្បែងស៊ីសង និងទីតាំងទទួលបញ្ចាំខុសច្បាប់គ្រប់ប្រភេទ នៅរាជធានីភ្នំពេញ
ភ្នំពេញ ៖ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីត្រួតពិនិត្យលទ្ធផលការងារ និងដាក់ចេញវិធានការបន្ត លើការងារត្រួតពិនិត្យ ការបង្រ្កាបបទល្មើសល្បែងស៊ីសង និងទីតាំងទទួលបញ្ចាំខុសច្បាប់គ្រប់ប្រភេទ នៅរាជធានីភ្នំពេញ នារសៀលថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២។