ឈើខុសច្បាប់ជាច្រើនម៉ែត្រគុប ត្រូវបានសមត្ថកិច្ច ចម្រុះបង្ក្រាប
កាលពីរសៀលថ្ងៃទី19ខែកក្តដា ឆ្នាំ2022 លោក
វុធ សាវី ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តព្រះវិ
ហារ បានដឹកនាំកម្លាំងឧទ្យានរក្ស រដ្ឋបាលព្រៃឈើ
ឆែប កម្លាំនគរបាលប៉ុស្តិឆែប2ចុះបង្ក្រាបការស្តុកទុក
ឈើលេខ1ដោយខុសច្បាប់ នៅចំនុចភូមិណារ៉ុង ឃុំ
ឆែប2 ស្រុកឆែប ខេត្តព្រះវិហារ ដែលសង្សយ័ថាជារបស់មេឈ្មួញមានអំណាចម្នាក់ ជាអ្នកប្រមូលទិញពី
ប្រជាពលរដ្ឋយកទៅលក់នៅប្រទេសវៀតណា ដោយដឹកចេញតាមខេត្តស្ទឹងត្រែង ចេញទៅខេត្តរត
នៈគីរី ។
លោក វុធ សាវី បានអោយដឹងកាលពីប្រលប់ថ្ងៃទី19
ថា ឈើនៅតាមផ្ទះប្រជាពលរដ្ឋ ដែលក្រុមឈ្មួញបានយកទៅផ្ញើតាមផ្ទះប្រជាពលរដ្ឋ មានប្រហាក់ប្រ
ហែល100ម៉ែត្រគុប តែក្រុមចម្រុះរបស់សមត្ថកិច្ចចាប់ប្រមូលបានប្រហែលជាង30ម៉ែត្រគុប ដោយសាពេលវេលាយប់ហើហមិនអាចបន្តប្រមូលទៀត
បាន លោកវុធ សាវី បានបន្តថា នៅពេលក្រុមសមត្ថ
កិច្ចកំពង់ប្រតិបត្តិការបង្ក្រាប ប្រជាជននៅទីនោះមាន
បំណងចង់បៈបោ តែដោយសាកម្លាំងសមត្ថកិច្ចពន្យល់ពីហេតុផលទោសទណ្ឌ័ ពីបទរេរាំងការអនុវត្ត
ន៍ របស់សមត្ឋកិច្ច ទើបក្រុមប្រជាពលរដ្ឋដកថយវិញ
សូមបញ្ជាក់ជូនផងដែរថា នៅភូមិ ដងផ្លិត ភូមិណារ៉ុង
នឹងភូមិប្រា ឃុំឆែប2 ស្រុកឆែប ខេត្តព្រះវិហារ ជាទីតាំងដ៍ធំរបស់ក្រុមឈ្មួញមានអំណាចចុះញោះញុង
អោយប្រជាពលរដ្ឋទាំង3ភូមិ ចូលព្រៃការពារ ព្រះរការ អារ ពុះជ្រៀក ដឹកជញ្ជូនយកមកលក់អោយខ្លួន
រួចដឹកតាមរថយន្តយីឌុប ឬវេអង យកទៅលក់នៅតាមបណ្តាលខេត្ត ដោយបានឃុតឃិតជាមួយមន្ត្រីខិលខួចមួយចំនួនតូច ជាអ្នកបើកដៃអោយមានបទ
ល្មើសកើតលើង ។
លោក នង យុទ្ឋា មន្ត្រី ឧទ្យានរក្សប្រចាំស្រុកឆែប បាន
អោយដឹងនៅព្រឹកថ្ងៃទី20ខែកក្តដានេះថា ឈើនៅ
តាមផ្ទះប្រជាពលរដ្ឋច្រើនណាស់ ចាប់មិនទាន់អស់
ទេ ដោយសាកម្លាំងតិច ពេលវេលាខ្លី ម្យ៉ាងទៀត
យប់ថ្ងៃទី19នេះ កម្លាំងយើងបានយាមតែកម្លាំងតិច
ឈើមួយចំនួនធំត្រូវបានគេដឹកចេញយកទៅលាក់
នៅក្នុងព្រៃមកដល់ថ្ងៃទី20នេះ ការបង្ក្រាបនៅមិន
ទាន់បានបញ្ចប់នៅលើយទេ ។
ដោយ ឆៅ សុខុំ